រកឃើញ 6ក្រុមឡើងជុំទីបី វគ្គជម្រុះ World Cup 2026 ទ្វីបអាស៊ី
ការប្រកួតជម្រុះបាល់ទាត់ពិភពលោក 2026 តំបន់អាស៊ីជុំទីពីររកបាន 6 ក្រុមហើយមានកៅអីនៅជុំទីបីបន្តទៀតក្រោយការប្រកួតទី 4 ក្នុងពូលនីមួយៗថ្ងៃអង្គារម្សិលមិញ។ នៅពូល A ក្រុមម្ចាស់ផ្ទះបាល់ទាត់ពិភពលោក 2022 កាតាកក់កៅអីជុំបន្តទីបីក្រោយយយកឈ្នះនៅទឹកដីគុយវ៉ែតបន្តស្ថិតិឥតខ្ចោះឈ្នះបួនប្រកួតជាប់គ្នាមាន 12 ពិន្ទុពេញ
កក់កៅអីជុំបន្តក្រោយដាច់ក្រុមលេខពីរឥណ្ឌា និងលេខបីអាហ្វហ្វានីស្ថាន 8 ពិន្ទុ។
ពូល B នៅមិនទាន់ដាច់ស្រឡះនៅឡើយបន្ទាប់ពីជំនួបរវាងកូរ៉េខាងជើង និងជប៉ុនជើងទីពីរនៅមិនទាន់សម្រេច ផ្លូវការបន្ទាប់ពីកូរ៉េខាងជើងលុបចោលការប្រកួតនៅទីក្រុងព្យុងយ៉ាង។ ពូលនេះជប៉ុនកំពុងនាំមុខគេមាន 9 ពិន្ទុពេញក្រោយលេងបានបីប្រកួតខណៈស៊ីរីយកឈ្នះមីយ៉ាន់ម៉ា 7-0 ឡើងមកលេខពីរមាន 7 ពិន្ទុ។
ងាកទៅពូល C ក៏មិនទាន់ដាច់ស្រឡះដែរដោយកូរ៉េកំពុងនាំមុខគេមាន 10 ពិន្ទុក្រោយឈ្នះថៃ 3-0 នៅទីក្រុងបាងកក ខណៈចិនហាក់មានសង្ឃឹមមកវិញក្រោយយកឈ្នះសិង្ហបុរី 4-1 ឡើងមកលេខពីរមាន 7 ពិន្ទុ។
ពូល D ក៏កំពុងស្វិតស្វាញដែរដោយកៀហ្ស៊ីស៊ីស្ថានកំពុងនាំមុខគេមាន 9 ពិន្ទុក្រោយយកឈ្នះឆាយនីសតៃប៉ិ 5-1 តាមពីក្រោយដោយអូម៉ង់មាន 9 ពិន្ទុដូចគ្នាក្រោយយកឈ្នះនៅទឹកដីម៉ាឡេស៊ី 2-0។
ក្រឡេកមកពូល E ពីរក្រុមបានកក់កៅអីជុំបន្តរួមមានអ៊ីរ៉ង់លើគេមាន 10 ពិន្ទុក្រោយយកឈ្នះនៅទឹកដីទួរមែនីស្ថាន 1-0 តាមពីក្រោយដោយអ៊ូសប៊ែគីស្ថានមាន 10 ពិន្ទុដូចគ្នាក្រោយយកឈ្នះហុងកុង 3-0។
ពូល F មានតែអ៊ីរ៉ាក់ប៉ុណ្ណោះកក់កៅអីមុនគេក្រោយយកឈ្នះនៅទឹកដីហ្វីលីពីន 5-0 បន្តនាំមុខគេមាន 12 ពិន្ទុពេញតាមពីក្រោយដោយឥណ្ឌូនេស៊ីមាន 7 ពិន្ទុក្រោយយកឈ្នះវៀតណាមនៅទីក្រុងហាណូយ 3-0។
ពូល G មិនទាន់មានក្រុមកក់កៅអីនៅឡើយតែអារ៉ាប៊ីសាអ៊ូឌីតកំពុងនាំមុខគេមាន 10 ពិន្ទុក្រោយស្មើនៅទឹកដីតាជីគីស្ថាន 1-1 ខណៈហ្សកដានីលេខពីរមាន ៧ ពិន្ទុបន្ទាប់ពីយកឈ្នះប៉ាគីស្ថាន 7-0។
ពូល H អារ៉ាប់រួមធានាបានកៅអីជុំបន្តហើយដោយមាន 12 ពិន្ទុពេញ ខណៈយប់បានយកឈ្នះនៅទឹកដីយេមែន 3-0 ស្របពេលដែលបារ៉ែនយកឈ្នះនេប៉ាល់ 3-0 ឈរលេខពីរមាន 9 ពិន្ទុ។ ចំណែកពូល I ជាពូលចុងក្រោយគេ មានតែអូស្រ្តាលីប៉ុណ្ណោះកក់កៅអីជុំបន្ត ដោយមាន 12 ពិន្ទុពេញក្រោយយកឈ្នះនៅទឹកដីលីបង់ 5-0៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.