លោក Klopp ប្រាប់ Liverpool មិនឲ្យសម្លឹងរកតែការសងសឹកលើ Everton នៅរាត្រីនេះ
លោក Jurgen Klopp បានបញ្ជាក់ថា ក្រុម Liverpool មិនចង់កំហឹងលើក្រុម Everton និងអ្នកចាំទី Jordan Pickford ឡើយ នៅពេលដែលក្រុមទាំង២ ជួបគ្នាក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Merseyside ដូចគ្នា នៅរាត្រីនេះ។ ខ្សែការពារ Virgil van Dijk បានរងរបួសដាច់សរសៃជង្គង់របស់គេ
ក្រោយពីការព្យាយាមដណ្តើមបាល់ដ៏គ្រោះថ្នាក់ពី Pickford អំឡុងពេលនៃការប្រកួត Premier League នាកីឡដ្ឋាន Goodison Park កាលពីដើមរដូវកាលនេះ ។ បម្រើ Thiago Alcantara ក៏បានរងរបួសរយៈពេលវែងផងដែរ ដោយសារតែការព្យាយាមប្រជែងដណ្តើមបាល់របស់ខ្សែបម្រើប្រយុទ្ធ Richarlison ក្នុងការប្រកួតគ្នាយ៉ាងស្វិតស្វាញ បើទោះបីអ្នកគាំទ្រមិនបានចូលរួមក៏ដោយ។ សម្រាប់ជាលើកទី១ក្នុងរយៈពេល៣ឆ្នាំ ការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយនេះ នឹងត្រូវប្រព្រឹត្តទៅនៅពីមុខអ្នកគាំទ្រពេញកីឡដ្ឋាន Goodison ខណៈដែល Everton សម្លឹងរកការផ្តល់ការខកចិត្តដល់ការព្យាយាមប្រជែងដណ្តើមពានរបស់ Liverpool។ ប៉ុន្តែ លោក Klopp បាននិយាយថា ក្រុមហង្សក្រហម ត្រូវតែផ្តោតលើការអនុញ្ញាតឲ្យបាល់របស់ពួកគេជាអ្នកនិយាយ។ លោក Klopp បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងលេងកីឡាបាល់ទាត់។ យើងនៅតែជាក្រុមដែលមានការរំជួលចិត្តមួយ ប៉ុន្តែ អ្នកត្រូវតែប្រើប្រាស់ការរំជួលចិត្តនោះក្នុងរបៀបដែលត្រឹមត្រូវ ហើយនោះគឺជាផែនការរបស់យើង។ យើងដឹងពីចំណុចដែលអ្នកគាំទ្រចង់បាន ហើយយើងព្យាយាមបំពេញក្តីសុបិន និងបំណងប្រាថ្នារបស់ពួកគេ»៕
ប្រភពព័ត៌មាន៖ talkSport
Comments are closed.