លោក Mourinho ផ្ទុះកំហឹងក្រោយ Juventus វាយបកផ្តួល Roma ដ៏មិននឹកស្មានដល់
លោក Jose Mourinho រិះគន់កីឡាករនៃក្រុម Roma របស់លោក ចំពោះការ «មានភាពទន់ខ្សោយពេក និងល្អពេក» កាលពីថ្ងៃអាទិត្យ ក្រោយពីពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ2គ្រាប់ ក្នុងចន្លោះពេលត្រឹមតែ8នាទី ក្នុងពេលចាញ់ក្នុងលទ្ធផល 4-3 ក្រោមស្នាដៃក្រុម Juventus។ ក្រោយពីបានយ៉ាងល្អ និងនាំមុខ 3-1
រហូតដល់20នាទីចុងក្រោយ ក្រុម Roma បានជួបភាពស្រឡាំងកាំងដ៏មិននឹកស្មានដល់ និងបែរជាដេញតាមពីក្រោយគូប្រកួតខ្លួនវិញនៅនាទី ទី76។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងចន្លោះពេលដ៏ខ្លីពីកីឡាករ Manuel Locatelli, Dejan Kulusevski និង Mattia De Sciglio បានធ្វើឲ្យអ្នកគាំទ្រនៅកីឡដ្ឋាន Stadio Olimpico មានភាពស្រឡាំងកាំងតែម្តង ហើយលោក Mourinho បានចោទសួរពីស្មារតីក្រុម ស្របពេលដែលពួកគេក៏បានស៊ុតបាល់ប៉េណាល់ទីអត់ចូលទីផងដែរ ក្រោយពីដេញតាមពីក្រោយគូប្រកួតខ្លួនវិញ។ លោក Mourinho បានប្រាប់បណ្តាញសារព័ត៌មាន DAZN ថា៖ «យើងធ្វើបានយ៉ាងល្អក្នុងរយៈពេល70នាទី ប៉ុន្តែ បន្ទាប់មកពី យើងបានបាក់ស្មារតី។ នៅពេលដែលអ្នកកំពុងមានបញ្ហា អ្នកត្រូវបានគេគិតថា នឹងងើបឡើងវិញនិងបង្ហាញពីសមត្ថភាពរបស់អ្នក ប៉ុន្តែ មានកីឡាករមួយចំនួនក្នុងក្រុមនេះ មានភាពខ្សោយពេក និងខ្លាំងពេក»៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments are closed.