មហាសេដ្ឋីប្រចាំចក្រភពអង់គ្លេសលោក Jim Ratcliffe កាលពីថ្ងៃពុធ បានបញ្ជាក់ពីបំណងរបស់ខ្លួនចង់ទិញយកក្លិប Manchester United។ ព័ត៌មាននៃការចាប់អារម្មណ៍របស់មហាសេដ្ឋីអាយុ69ឆ្នាំរូបនេះ កើតឡើង ក្រោយពីកាសែត Bloomberg បានចេញផ្សាយថា គ្រួសារត្រកូល Glazer កំពុងតែមានបំណងចង់លក់ភាគហ៊ុន
ធំក្នុងក្លិបនេះ។ អ្នកនាំពាក្យម្នាក់របស់លោក Ratcliffe បានប្រាប់កាសែត The Times ថា៖«ប្រសិនបើក្លិបនេះ ដាក់លក់ លោក Jim ពិតជាឈ្មួញដ៏មានសក្តានុពលម្នាក់។ ប្រសិនបើព័ត៌មាននេះគឺជាការពិត យើងនឹងចាប់អារម្មណ៍លើការពិភាក្សាលើភាពជាម្ចាស់កម្មសិទ្ធិរយៈពេលវែង»។ ក្រុមហ៊ុន Ineos របស់លោក Ratcliffe បានឆ្លើយតបទៅនឹងព័ត៌មាននានាថា ម្ចាស់កម្មវិធីក្លិប Man United ជាពេលបច្ចុប្បន្ន ដែលជាសេដ្ឋីត្រកូល Glazer មានមូលដ្ឋាននៅអាមេរិក កំពុងតែពិចារណាលើការលក់ភាគហ៊ុនធំរបស់ខ្លួន ស្របពេលដែលក្រុមនេះ កំពុងតែស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League បន្ទាប់ពីការចាប់ផ្តើមដ៏ត្រដាបត្រដួសនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។ គ្រួសារត្រកូល Glazer ដែលបានទិញក្លិប Man United ក្នុងឆ្នាំ2005 ក្រោមការទិញយកដោយអានុភាព និងបានធ្វើឲ្យក្លិបនេះធ្លាក់ចូលបំណុលដ៏ច្រើនសន្ធឹកសន្ធាប់នោះ ត្រូវបានចោទប្រកាន់ថា បានយកទ្រព្យសម្បត្តិរបស់ក្លិបចេញក្រៅ ជាងការបណ្តាក់ទុនលើការទិញចូលកីឡាករថ្មីៗ៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188BET ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com