លោក Graham Potter គ្រូបង្វឹកនៃក្រុម Chelsea បានជំរុញឲ្យអ្នកគាំទ្រ បង្កើនការគាំទ្ររបស់ពួកគេនៅកីឡដ្ឋាន Stamford Bridge នៅរាត្រីនេះ ខណៈដែលក្រុមរបស់លោកសម្លឹងរកការវាយបកពីកាតាមពីក្រោយ 1-0 ក្នុងការប្រកួតក្រខ័ណ្ឌ Champions League វគ្គ16ក្រុមចុក្រោយរបស់ពួកគេ ក្នុងពេលប្រកួតជាមួយនឹងក្រុមឡើង
ទម្រង់លេង Dortmund។ ក្រុមរបស់អាល្លឺម៉ង់មួយនេះ បានកត់ត្រាជ័យជម្នះ10លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ក្នុងនោះរាប់បញ្ចូលទាំងការដណ្តើមបានជ័យជម្នះជាលើកទី8ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga ផងដែរ ដោយបច្ចុប្បន្ន ពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ដោយមានពិន្ទុស្មើជាមួយនឹងក្រុម Bayern Munich ប៉ុន្តែ តាមពីក្រោយដោយសារតែគ្រាប់បាល់ស៊ុតបញ្ចូលទីតិចជាង។
ដោយឡែក ក្រុម Chelsea បានធ្លាក់ចេញពីពាន League Cup និង FA Cup និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ10 នៅលើតារាង Premier League ខណៈដែលពាន Champions League គឺជាក្តីសង្ឃឹមតែមួយគត់របស់ក្លិប ក្នុងការឈ្នះនៅរដូវកាលនេះ។ ប៉ុន្តែ អ្នកគាំទ្រកំពុងតែជួបការខកចិត្ត ក្រោយពី Chelsea មិនស្គាល់ឈ្នះសោះពីការប្រកួត6លើកជាប់ៗគ្នា ក្រោយពីបានចំណាយប្រាក់ជិត300លានផោន (ស្មើនឹង 360.81 លានដុល្លារអាមេរិក) កាលពីខែមករា ពោលគឺច្រើនជាងការចំណាយសរុបក្នុងក្របខ័ណ្ឌ Bundesliga, La Liga, Serie A និង Ligue 1 ទៅទៀត។
លោក Potter បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទ នៅមុនពេលការប្រកួតជើងទី2ថា៖ «យើងចង់ផ្តល់ការលំបាកដល់ក្រុម Dortmund នៅលើទឹកដីរបស់យើង ក្នុងក្របខ័ណ្ឌ Champions League ហើយយើងត្រូវការអ្នកគាំទ្រដើម្បីធ្វើរឿងនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com