ក្លឹបបាល់ទាត់ Real Madrid បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយ បន្ទាប់ពីប៉ូលីសបានចាប់ខ្លួនកីឡាករបីនាក់របស់ក្លឹប ដោយចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រី ហើយពួកគេទាំងនោះមិនមែនជាសមាជិកក្រុមយុវជនទេ ហើយគេជឿថា អាចមានតារាល្បីៗក្នុងក្រុមធំចូលរួមទៀតផង។ សារព័ត៌មាន El Confidencial បានឱ្យ
ដឹងថាសមាជិករបស់ Real Madrid 3រូប ត្រូវបានប៉ូលីសចាប់ខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី 14 ខែកញ្ញា បន្ទាប់ពីម្តាយរបស់ក្មេងស្រីមា្នក់បានរាយការណ៍ថា ម្នាក់ក្នុងចំណោមពួកគេបានបញ្ជូនបន្តឃ្លីបរឿងអាស្រូវទៅកាន់អ្នកដទៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់បញ្ចេញឈ្មោះកីឡាករទេ គ្រាន់តែបញ្ជាក់ថា ម្នាក់ៗជាប្រធានក្រុមយុវជន ម្នាក់នៅក្នុងក្រុម B និងក្រុម C ។
ទីភ្នាក់ងារព័ត៌មានបាននិយាយថា ម្តាយរបស់ជនរងគ្រោះបានរាយការណ៍ពីហេតុការណ៍នេះ កាលពីថ្ងៃទី 06 កញ្ញា កន្លងទៅ។ ហេតុការណ៍នេះ ត្រូវបានគេដឹងថា បានកើតឡើងនៅកោះ Canary ។ បែបណាក្ដី គេជឿជាក់ថា កីឡាករក្នុងក្រុមធំរបស់ក្លឹបមួយចំនួន ក៏ប្រហែលជាជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះដែរ។
El Confidencial បានពន្យល់ថា៖ «ប្រភពពីប៉ូលីសបានបង្ហាញថា កីឡាករផ្សេងៗជាច្រើនទៀត ទំនងជាជាប់ពាក់ព័ន្ធរួមទាំងអ្នកលេងនៅក្រុមធំផងដែរ»។
យ៉ាងណាក្ដី គេពុំទាន់ឃើញមានការចេញសេចក្ដីថ្លែងការណ៍ណាមួយ របស់ក្លិបបាល់ទាត់ Real Madrid នៅឡើយទេ ជុំវិញបញ្ហានេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com