for your free time

- Advertisement -

លោក Mourinho ផ្ទុះកំហឹងក្រោយ Juventus វាយបកផ្តួល Roma ដ៏មិននឹកស្មានដល់

4

លោក Jose Mourinho រិះ​គន់​កីឡាករ​នៃក្រុម Roma របស់លោក ចំពោះ​ការ «មាន​ភាព​ទន់ខ្សោយ​ពេក និង​ល្អ​ពេក» កាលពីថ្ងៃអាទិត្យ ក្រោយពីពួកគេ​បាន​ខ្ជះខ្ជាយ​គ្រាប់បាល់​នាំមុខ​​2គ្រាប់ ក្នុង​ចន្លោះពេល​ត្រឹម​តែ​8នាទី ក្នុង​ពេល​​ចាញ់​ក្នុងលទ្ធផល 4-3 ក្រោមស្នា​ដៃក្រុម Juventus។ ក្រោយពី​បាន​យ៉ាងល្អ និង​នាំមុខ​ 3-1

- Advertisement -

រហូត​ដល់​20នាទី​ចុងក្រោយ ក្រុម Roma បាន​ជួប​ភាព​ស្រឡាំង​កាំង​ដ៏មិននឹកស្មាន​ដល់ និងបែរ​ជា​ដេញ​តាមពីក្រោយ​គូ​ប្រកួត​ខ្លួន​វិញនៅនាទី ទី​76។ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​ចន្លោះ​ពេលដ៏ខ្លីពី​កីឡាករ Manuel Locatelli, Dejan Kulusevski និង Mattia De Sciglio បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅកីឡដ្ឋាន Stadio Olimpico មានភាព​ស្រឡាំង​កាំង​តែម្តង​ ហើយ​លោក Mourinho បាន​ចោទ​សួរពី​ស្មារតីក្រុម ស្រប​ពេល​ដែលពួកគេ​ក៏​បាន​ស៊ុត​បាល់ប៉េណាល់ទី​អត់​ចូល​ទីផង​ដែរ ក្រោយ​ពី​ដេញ​តាមពីក្រោយ​គូ​ប្រកួត​ខ្លួន​វិញ​។ លោក Mourinho បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន DAZN ថា៖ «យើង​ធ្វើ​បានយ៉ាងល្អ​ក្នុង​រយៈពេល​70នាទី ប៉ុន្តែ បន្ទាប់​មក​ពី យើង​បាន​បាក់​ស្មារតី​។ នៅពេល​ដែល​អ្នក​កំពុង​មាន​បញ្ហា អ្នក​ត្រូវ​បាន​គេ​គិត​ថា នឹង​ងើប​ឡើង​វិញ​និង​បង្ហាញពីសមត្ថភាព​របស់​អ្នក  ប៉ុន្តែ មាន​កីឡាករ​មួយ​ចំនួន​ក្នុងក្រុម​នេះ មានភាព​ខ្សោយ​ពេក និង​ខ្លាំង​ពេក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.