លោក Potter ធូរស្រាល ក្រោយ Chelsea ផ្តួល Dortmund ខណៈ Benfica ឈ្នះដោយងាយ
លោក Graham Potter គ្រូបង្វឹករបស់ Chelsea ទំនងដូចជា បានបង្ហាញពីអារម្មណ៍ដ៏ធូរស្រាលបំផុតរបស់លោក ក្រោយពីលោកបានអបអរយ៉ាងខ្លាំងក្លា និងបង្ហាញពីកាយវិការដ៏រីករាយទៅកាន់អ្នកកាំទ្រ ក្រោយពីក្រុមរបស់លោកដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម Borussia Dortmund ក្នុងក្របខ័ណ្ឌ Champions League
វគ្គ16ក្រុមចុងក្រោយ ជើងទី2 កាលពីរាត្រីថ្ងៃអង្គារ។
អ្នកគាំទ្រក្រុម Chelsea ជាច្រើន ដែលភាគច្រើនបានស្រែកចំអកឲ្យលោក Potter យ៉ាងខ្លាំងៗ នៅពេលដែលក្រុមរបស់ពួកគេបានជួបបរាជ័យជាបន្តបន្ទាប់នោះ បានអបអរដល់ក្រុមរបស់ខ្លួន ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទី Raheem Sterling និង Kai Havertz បានជួយឲ្យក្រុមតោខៀវ ទទួលបានជ័យជម្នះក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Stamford Bridge។
នៅពេលដែលត្រូវបានចោទសួរថា លោកមានអារម្មណ៍បែបណា លោក Potter បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «និយាយឲ្យត្រង់ទៅ ខ្ញុំមិនប្រាកដក្នុងចិត្តឡើយ។ ខ្ញុំមានការរំជូលចិត្តយ៉ាងខ្លាំងក្នុងខ្លួនរបស់ខ្ញុំ។ នេះគឺជាការប្រកួតដ៏តានតឹង។ យើងលេងបានយ៉ាងល្អ នៅតង់ទី២ និងបានបង្កើតឱកាសល្អមួយចំនួន។ ខ្ញុំពិតជារីករាយជួសពួកគេ ដោយសារតែពួកគេដណ្តើមបានជ័យជម្នះ»។
ស្របពេលជាមួយគ្នានេះ ក្រុម Benfica បានលត់ក្រុម Club Brugge យ៉ាងចាស់ដៃក្នុងលទ្ធផល 5-1 ដើម្បីទម្លាក់ពួកគេឲ្យធ្លាក់ចេញពីក្របខ័ណ្ឌ Champions League និងឈានទៅវគ្គ8ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះទាំង2ជើងក្នុងលទ្ធផល 7-1 នាកីឡដ្ឋាន Estadio da Luz៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.