កំណត់ត្រាថ្មី! U17 ប្រេស៊ីល ប៉ុនប៉ង 81លើក ក្នុងជ័យជម្នះ 9-0 លើ U17 New Caledonia
ការទទួលជ័យជម្នះក្នុងការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 17 ឆ្នាំដ៏អស្ចារ្យ និងការត្រលប់ទៅរកជ័យជំនះវិញ ប៉ុន្តែនៅតែជាអារម្មណ៍នៃការបរាជ័យពីប្រេស៊ីលបន្ទាប់ពីការខិតខំប្រឹងប្រែងមិនគួរឱ្យជឿនៃការស៊ុតចំនួន 81 លើករកបាន 9 គ្រាប់។ ក្រុមការពារតំណែងជើងឯកប្រេស៊ីលជាមធ្យមមានឱកាសរៀងរាល់ 75 វិនាទីម្តងក្នុងជ័យជំនះ
9-0 របស់ពួកគេលើការប្រកួតលើ New Caledonia។
យ៉ាងណាក្តីជ័យ 9-0 នេះប្រេស៊ីលមិនអាចចូលទៅជិតកំណត់ត្រាជោគជ័យរបស់អេស្ប៉ាញបានឡើយដែលធ្លាប់ឈ្នះ 13-0 លើនូវែលសេឡង់ក្នុងការប្រកួតឆ្នាំ 1997។
គ្រាប់បាល់ស្រដៀងគ្នានេះដែរ ក្រុម U17 អង់គ្លេសក៏ធ្លាប់ឈ្នះ New Caledonia ដែរនៅប្រកួតដំបូងក្នុងពូល C នេះតែអង់គ្លេសមានឱកាសស៊ុតត្រឹម 39 លើកសម្រេចទីបាន 10 គ្រាប់។
ប្រេស៊ីលមុនឈ្នះ New Caledonia នេះ ពួកគេបានចាប់ផ្តើមប្រកួតដំបូងក្នុងពូលដោយចាញ់អ៊ីរ៉ង់ 3-2។ យ៉ាងណាក្តីឱកាសស៊ុត 81 លើកគឺស្ថិតិខ្ពស់បំផុតនៅ World Cup U17 នេះ ខណៈពីមុនមានតែកូឌីវ័រធ្លាប់ស៊ុតបាន 42 ជើងចូល 3 គ្រាប់។
នៅ Premier League កំណត់ត្រាស៊ុតច្រើនបំផុតគឺ 44 លើកនៅពេល Manchester City ឈ្នះ QPR 3-2 លើកពាន Premier League។ ចំណែកនៅលីគកំពូលទាំង 5 របស់អឺរ៉ុបមាន Atalanta ធ្លាប់ស៊ុត 47 លើកនៅពេលស្មើ Empoli 0-0 កាលពីឆ្នាំ 2019៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.