Liverpool ធូរស្រាលចិត្ត ខណៈ Salah ប្រើពេលតែ6នាទីប៉ុណ្ណោះ ដើម្បីលត់ Rangers ចាស់ដៃ
ខ្សែប្រយុទ្ធ Mohamed Salah បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីស៊ុតបាល់បញ្ចូលទីចំនួន3គ្រាប់ក្នុងចន្លោះពេលត្រឹមតែ6នាទី ខណៈដែលក្រុម Liverpool បានលត់ក្រុម Rangers យ៉ាងចាស់ដៃក្នុងលទ្ធផល 7-1 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទី3គ្រាប់
ក្រោយពីចូលលេងបានត្រឹមតែរយៈពេល13នាទី នៅលើទីលាន ដើម្បីបំបិទមាត់ក្រុមអ្នកគាំទ្រនាកីឡដ្ឋាន Ibrox។ ក្រុមហង្សក្រហមមួយនេះ បានកត់ត្រាជ័យជម្នះត្រឹមតែ4លើកគត់ ក្នុងចំណោមការប្រកួតទាំង11លើកដំបូងនៃរដូវកាលនេះ និងបានបណ្តោយឲ្យមានការរបូតគ្រាប់បាល់មុនជាលើកទី3 ក្នុងយុទ្ធនាការនេះ នៅពេលដែលកីឡាករ Scott Arfield បានជួយឲ្យក្រុម Rangers មានគ្រាប់បាល់នាំមុខមុន។ ប៉ុន្តែ Rangers បានទទួលត្រឹមបទពិសោធន៍ចំពោះការវិលត្រឡប់ទៅលេងក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងក្នុងរយៈពេល12ឆ្នាំ ខណៈដែលពួកគេបានបណ្តោយឲ្យមានការរបូតគ្រាប់បាល់ជាច្រើនក្នុងតង់ទី2។ បច្ចុប្បន្ន Rangers នៅតែមិនមានពិន្ទុសោះ និងបានរបូតគ្រាប់បាល់រហូតដល់ទៅ16គ្រាប់ក្នុងចំណោមការប្រកួត4លើក។ លទ្ធផលនេះ មានន័យថា ក្រុម Liverpool ត្រូវការត្រឹមតែ1ពិន្ទុគត់ពីការប្រកួតជាមួយនឹងក្រុម Ajax ក្នុងទីក្រុង Amsterdam ក្នុងរយៈពេល2សប្តាហ៍ទៀត ដើម្បីឈានទៅវគ្គបន្ទាប់៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.