Bayern ផ្តួល PSG ដោយងាយ ខណៈ AC Milan ទម្លាក់ Spurs ដើម្បីទៅវគ្គ8ក្រុម
ក្រុម Bayern Munich បានយកឈ្នះលើក្រុម Paris St-Germain យ៉ាងងាយក្នុងលទ្ធផល 2-0 ក្នុងការប្រកួតជើងទី2នៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ។ ក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះ បានឈានទៅវគ្គបន្តយ៉ាងងាយ ក្រោយពីបានយកឈ្នះលើក្រុម PSG ក្នុងការប្រកួតជើងទី1 ក្នុងលទ្ធផល 1-0 កាលពី3សប្តាហ៍មុន។
ខ្សែប្រយុទ្ធ Eric-Maxim Choupo-Moting របស់ Bayern Munich បានស៊ុតបាល់លើអតីតក្រុមបស់ខ្លួន នៅនាទី ទី61 ហើយខ្សែបម្រើ Serge Gnabry បានបន្ថែមគ្រាប់បាល់ទី2 នៅនាទី ទី89 ដើម្បីបំពេញជ័យជម្នះទាំង2ជើងសម្រាប់ក្រុមខ្លួន ក្នុងលទ្ធផល 3-0។
លទ្ធផលនេះ បានធ្វើឲ្យ Bayern ក្លាយជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន និងបានធ្វើឲ្យក្រុមប្រជុំដោយតារាឆ្នើមៗរបស់ PSG ក្នុងរាប់បញ្ចូលទាំងខ្សែប្រយុទ្ធ Lionel Messi និង Kylian Mbappe ត្រូវបន្តរង់ចាំ1រដូវកាលទៀត ដើម្បីប្រជែងពានក្របខ័ណ្ឌអឺរ៉ុប។
ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ជើងឯក7សម័យកាល AC Milan បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ8ក្រុមចុងក្រោយជាលើកដំបូងក្នុងរយៈពេល11ឆ្នាំ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 នៅលើទឹកដីក្រុម Tottenham Hotspur ដើម្បីឈ្នះទាំង2ជើងក្នុងលទ្ធផល 1-0។
ការចាប់ឆ្នោតសម្រាប់វគ្គ8ក្រុមចុងក្រោយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី17 ខែមីនា៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.