Neymar បើក Account គ្រាប់បាល់នៅ Asian Champions League
ទីបំផុតខ្សែប្រយុទ្ធប្រេស៊ីល Neymar រកបានគ្រាប់បាល់ដំបូងហើយតាំងពីផ្លាស់មកកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ក្រោយស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជ័យជំនះ 3-0 លើក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Nassaji Mazandaran នៅក្របខណ្ឌ AFC Champions League។ ការប្រកួតនៅកីឡដ្ឋាន Azadi ទីក្រុង Tehran ប្រទេសអ៊ីរ៉ង់អតីតខ្សែ
ប្រយុទ្ធ Fulham, Aleksandar Mitrovic ជាអ្នកបើកការនាំមុខឱ្យ Al-Hilal នៅនាទីទី 18 មុនពេលដែលម្ចាស់ផ្ទះបាត់បង់កីឡាករម្នាក់នៅពេល VAR ឆែកឃើញពីកំហុសរបស់ Amir Mohammad Houshmand ក៏ទទួលបានកាតក្រហមបណ្តេញចេញ។ ចូលវគ្គទី 2 Neymar ក៏រកបានគ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទីទី 58 មុនពេលដែល Saleh Al Shehri បន្ថែមគ្រាប់ចុងក្រោយឱ្យ Al-Hilal ឈ្នះនៅទឹកដី Nassaji 3-0 និងជាបីពិន្ទុដំបូងនៅ AFC Champions League បន្ទាប់ពីស្មើប្រកួតដំបូងទល់នឹង Navbahor។
ក្រុមអ៊ូសប៊ែគីស្ថាន Navbahor ក៏រកបានជ័យជំនះដំបូងដែរ ក្រោយយកឈ្នះក្រុមឥណ្ឌា Mumbai City FC 3-0 ដូចគ្នាយប់មិញនេះដើម្បីឈរលើគេមាន 4 ពិន្ទុដូចគ្នានឹង Al-Hilal។
នៅភាគខាងលិចនេះផងដែរ Al Ain របស់អារ៉ាប់រួមបានឡើងឈរលើគេក្នុងពូល A ក្រោយយកឈ្នះក្រុមទួកមែនីស្ថាន Ahal 4-2 ខណៈក្រុមអ៊ូបែគីស្ថាន Pakhtakor ចាញ់ Al Fayha របស់អារ៉ាប៊ីសាអ៊ូឌីត 2-0៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.