កំណត់ត្រារកបាន 20គ្រាប់លឿនបំផុតនៅ Bundesliga បំបែកដោយ Harry Kane
ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបានពីរគ្រាប់ក្នុងជ័យជំនះទល់នឹង Stuttgart 3-0 ក្លាយជាកីឡាករដំបូង បំផុតរកបាន 20 គ្រាប់នៅ Bundesliga លឿនបំផុតត្រឹម 14 ប្រកួតដំបូង។
Harry Kane បានបង្ហាញខ្លួនប្រកួតទី14 របស់ខ្លួននៅ Bundesliga យប់មិញនេះ និងរកបានគ្រាប់ដំបូងរបស់ខ្លួនតាំងពីនាទីទី 2 និងគ្រាប់ទីពីរ
នៅនាទីទី 55 មុនពេលដែល Kim Min-jae រកបានមួយគ្រាប់ផងដែរនៅនាទីទី 63។
គិតត្រឹម 14 ប្រកួតនេះ Harry Kane រកបានសរុប 20 គ្រាប់នៅ Bundesliga បំបែកកំណត់ត្រាចាស់របស់ វីរបុរសរបស់ Hamburg, Uwe Seeler ដែលចំណាយ 21 ប្រកួតទើបរកបាន 14 គ្រាប់ក្នុងរដូវកាលដំបូងតាំងពីឆ្នាំ 1963។
អតីតខ្សែប្រយុទ្ធ Dortmund បច្ចុប្បន្ននៅ Manchester City, Erling Haaland ធ្លាប់រកបាន 14 គ្រាប់ក្នុងរដូវកាលដំបូងដែរ តែចំណាយពេល 22 ប្រកួតកាលពីឆ្នាំ 2020។
2 គ្រាប់យប់មិញធ្វើឱ្យអតីតខ្សែប្រយុទ្ធ Spurs រូបនេះបន្តឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរដូវកាលនេះនៅ Bundesliga ដាច់អ្នកលេខ 2 ខ្សែប្រយុទ្ធ Stuttgart, Serhou Guirassy ដែលមាន 16 គ្រាប់សរុប។
Bayern Munich បន្តឈរលេខ 2 ក្នុងតារាងមាន 36 ពិន្ទុខណៈ Leverkusen បន្តនាំមុខគេក្រោយយកឈ្នះ Frankfurt មាន 39 ពិន្ទុ តែ Bayern Munich នៅសល់មួយប្រកួតក្នុងដៃ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.